តាមសេចក្ដីរាយការណ៍ពីពលរដ្ឋកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានទីតាំងល្បែងសុីសងបច្ចេកវិទ្យា មាន់ជល់អនឡាញ និងឡូតូ មួយកន្លែងកំពុងបង្កប់ក្នុងតារាងបាល់ទះ ហៃ H&H និងបេីកដំណេីរការលេងយ៉ាងរលូនឡេីងវិញហេីយ ស្ថិតនៅក្នុងបុរី ឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពលរដ្ឋសំណូមពរដល់ លោកអធិការខណ្ឌដង្កោ និងអ្នកស្រីអភិបាលខណ្ឌដង្កោ សូមមេត្តាឱ្យមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។

#រាជធានីភ្នំពេញ
#ខណ្ឌដង្កោ
#ល្បែងបច្ចេកវិទ្យា
#ល្បែងមាន់ជល់
#ល្បែងឡូតូ
