តាមសេចក្តីរាយការណ៍ពីពលរដ្ឋ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា មានករណីបុកគ្រិះសាងសង់សំណង់រឹង សង្ស័យរំលោភបំពានដីចំណីច្រាំងទន្លេ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងគឃ្លើន ធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់បានលើកឡើងជាសំនួរ តើមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ឲ្យសាងសង់ដែរ ឬទេ?
ពលរដ្ឋសំណូមពរដល់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យទីតាំងសាងសង់សំណង់រឹងបុកគ្រិះចូលចំណីច្រាំងទន្លេជាសម្បត្តិរបស់រដ្ឋខាងលើនេះផងទាន។

#ផ្សាយចេញថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦
#សង្កាត់ចាក់អង្រេលើ
#ខណ្ឌមានជ័យ
#រាជធានីភ្នំពេញ
#ដំណឹងបឋម
