


តាមសេចក្ដីរាយការណ៍ពីពលរដ្ឋដែលរស់នៅជុំវិញអូរខាងលើ បានឱ្យអង្គភាពយើងដឹងនាពេលថ្មីៗនេះថា មានអ្នកមានលុយបានសាងសង់របង និងចាក់ដីរំលោភយកអូរជាដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពដល់ទីតាំងឃើញថា មានការសាងសង់របងហ៊ុំព័ទ្ធលើដីចំណីអូរ ដែលមានពីរទីតាំងជាប់គ្នា ហើយចំពោះការសាងសង់របង និងចាក់ដីរំលោភយកអូរជាដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ អ្នកសារព័ត៌មានយើង មិនទាន់ដឹងថាម្ចាស់ដី មានប្លង់រឹង ឬមិនទាន់មានប្លង់រឹងនៅឡើយទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមធ្វើសេចក្ដីរាយការណ៍ជូន លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ សូមមេត្តាជួយ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្ដីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំស្នើសុំ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល សូមមេត្តាជួយ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្ដីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំស្នើសុំ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់របងលើចំណីដីអូរ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាគណៈបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ បន្តតាមដានព័ត៌មាននេះ នឹងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ឬសមីភាគីពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
