ប្រធានក្រុមកាកបាទក្រហម សង្កាត់ឡាបានសៀក ក្រុងបាន
លុង ខេត្តរតនគិរី នាំយកអំណោយមនុស្សធម៌ របស់សាខា
កាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារជនភៀសសឹក មានកូនគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ស្លាប់

ដោយមានការគិតគូយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម បានចាត់ លោក ឌុច ហួរ ប្រធានក្រុមកាកបាទក្រហម សង្កាត់ឡាបានសៀក ចុះសាក
សួរសុខទុក្ខ និងពាំនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ស្ត្រីជាជនភៀសសឹក ១រូប ដែលកូនរបស់គាត់ស្លាប់ដោយគ្រោះថ្នាក់ឆក់ខ្សែភ្លើង ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តេតនគិរី ហើយត្រូវបានយកទៅបូជា នៅវត្តរស្មីសាមគ្គីរតនារាម ហៅវត្តភូមិថ្មី។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាផ្តល់ជូនស្រ្តីជាម្តាយខាងលើនេះរួមមាន÷ អង្គរ ៥០ គីឡូក្រាម.មី១
កេស.ត្រីខ១យួរ.ទឹកស៊ីវ១យួរ និងថវិកា៣០ម៉ឺនរៀល។
ក្នុងឱកាសនេះ ជំនួសមុខអោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជាខេត្តរតនគិរី លោក ឌុច ហូរ បានសម្តែងនូវមរណ:ទុក្ខ និងការចូលរួមសោកស្តាយអាណិត អាសូរ ចំពោះការស្លាប់បាត់បង់ជីវិតកូនជាទីស្រលាញ់របស់ស្រ្តីខាងលើ និងសូមអោយវិញ្ញាណក្ខន្ធកូនរបស់បងស្រីបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *