ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ម៉ាឡេស៊ីចំពោះតួនាទីយ៉ាងសកម្មក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងនោះរួមមានការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ។

On the afternoon of 24 October 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held an informal discussion with His Excellency Dato’ Seri Utama Haji Mohamad bin Haji Hasan, Foreign Minister of Malaysia on the margins of the 47th ASEAN Summit and Related Summits in Kuala Lumpur, Malaysia.

His Excellency Deputy Prime Minister thanked Malaysia for their active role in achieving ceasefire and reaching the Peace Agreement between Cambodia and Thailand.

His Excellency Deputy Prime Minister also congratulated Malysia on its successful ASEAN Chairmanship including the Accession of full membership of Timor-Leste into ASEAN this year.

🇰🇭🇲🇾
#Cambodia #Malaysia

Leave a Reply

Your email address will not be published. Required fields are marked *