លោកឧត្តមសេនីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ និងសហការី គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ប៊ុនធា សុវណ្ណដារ៉េត

លោកឧត្តមសេនីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ
និងសហការី គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ប៊ុនធា សុវណ្ណដារ៉េ

រសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព មន្ត្រីនគរបាលជាតិ ស្ថិតនៅវត្ត ពិភទ្ទរង្សី ហៅវត្ត ចិនដុំដែក (ខាងជើង) រាជធានីភ្នំពេញ ។

គឺលោកវរសេនីយ៍ទោ ប៊ុនធា សុវណ្ណដារ៉េត នាយរងការិយាល័យភ័ស្តុភារ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក បានទទួលមរណភាព ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពការងារនគរបាលការពារព្រំដែន តាមបណ្ដោយវរសេនាតូច
នគរបាលការពារព្រំដែនគោក ក្នុងទិសភូមិភាគទី១ ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៣៣ ឆ្នាំ ដោយសារ រោគាពាធ (គាំងបេះដូង) ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល  ស្នងការនគរបាលខេត្ត  ចូលរួមរំលែកជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះមរណភាពលោក ប៊ុនធា សុវណ្ណដារ៉េត គឺជាការបាត់បង់ជាមន្ត្រីគំរូមួយរូប ក្នុងជួរកងកម្លាំងនគរបាលជាតិ  ។

ជាមួយគ្នានោះដែរលោក បានប្រគល់ថវិកាអង្គភាពចំនួន ១,០០០,០០០រៀល ជូនគ្រួសារសព ដើម្បីចូលរួមក្នុងពិធីបុណ្យ ។

ស្ថិតក្នុងឱកាស ដ៏សែនក្រៀមក្រំបំផុតនេះ លោកស្នងការរង សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្ដីអាឡោះអាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក លោក ប៊ុនធា សុវណ្ណដារ៉េត  បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *